របៀបដែលពួកយើងបង្រៀន

ក្លាយជាផ្នែកមួយនៃរឿងជោគជ័យទូ

ទាំងពិភពលោក


សូមមើលវីឌីអូ

ការបណ្តុះបណ្តាល និងការគាំទ្រគ្រូ


គ្រូបង្វឹកគ្រេបស៊ីដសហការជាមួយគ្រូបង្រៀន ដើម្បីធានាបាននូវភាពស្មោះត្រង់នៃការអនុវត្ត និងលទ្ធផលជាអតិបរមា។ សេវាកម្មបណ្តុះបណ្តាលរបស់យើងត្រូវបានរចនាឡើង ដើម្បីត្រៀមខ្លួនយ៉ាងពេញលេញ និងគាំទ្រគ្រូបង្រៀននៅលើមាគ៌ាឆ្ពោះទៅរកភាពជោគជ័យរបស់សិស្ស។ អាស្រ័យលើតំបន់នីមួយៗ ការគាំទ្រ និងការបណ្តុះបណ្តាលគ្រូបង្រៀន ត្រូវបានផ្តល់ជូនដោយផ្ទាល់ ឬតាមអនឡាញ។


ការបណ្តុះបណ្តាលគ្រូបង្រៀន



ការបណ្តុះបណ្តាលគ្រឹះ


ការបណ្តុះបណ្តាលគ្រឹះ រៀបចំគ្រូបង្រៀនឱ្យប្រើប្រាស់កម្មវិធីសិក្សាគ្រេបស៊ីដនិងផ្តល់នូវចំណេះដឹង និងជំនាញគ្រឹះ ដែលចាំបាច់សម្រាប់ការប្រើប្រាស់សម្ភារៈបង្រៀនឱ្យមានប្រសិទ្ធភាព។.


សារសំខាន់នៃគ្រេបស៊ីដ


សារសំខាន់នៃគ្រេបស៊ីដគឺជាវគ្គបណ្តុះបណ្តាលតាមអនឡាញ តាមតម្រូវការ ដែលត្រូវបានរចនាឡើងដើម្បីបំពាក់គ្រូបង្រៀននូវមូលដ្ឋានគ្រឹះនៃការបង្រៀនគ្រេបស៊ីដ។ ការបណ្តុះបណ្តាលផ្អែកលើវីដេអូនេះ គ្របដណ្តប់ទ្រឹស្តី និងការរចនាដែលជាមូលដ្ឋានគ្រឹះនៃគ្រេបស៊ីដនិងរបៀបបង្រៀនពីឧបករណ៍នៃកម្មវិធីសិក្សាគ្រេបស៊ីដរួមទាំងឧទាហរណ៍ជាក់ស្តែងក្នុងថ្នាក់រៀន និងគន្លឹះពីគ្រូបង្វឹកគ្រេបស៊ីដ។



ការគាំទ្រការអនុវត្ត


ការគាំទ្រគ្រូបង្រៀន និងការវិភាគវីដេអូមេរៀន


ការគាំទ្រគ្រូបង្រៀនផ្តោតលើការធានាភាពស្មោះត្រង់នៃការអនុវត្តកម្មវិធីសិក្សាគ្រេបស៊ីដ។ ការគាំទ្ររួមមានការបង្វឹក ការបង្រៀនរួមគ្នា ការវិភាគវីដេអូមេរៀន និងវគ្គសិក្សាអភិវឌ្ឍន៍វិជ្ជាជីវៈ។


គេហទំព័រអភិវឌ្ឍន៍វិជ្ជាជីវៈ និងបណ្តុះបណ្តាលគ្រូបង្រៀន


គ្រូបង្រៀនមានសិទ្ធិចូលមើលកំរ៉ងវីដេអូដ៏ទូលំទូលាយ និងវគ្គសិក្សាតាមអនឡាញដោយគ្មានដែនកំណត់ ដែលបម្រើជាធនធានអភិវឌ្ឍន៍វិជ្ជាជីវៈ ដោយផ្តោតលើការអនុវត្តកម្មវិធីសិក្សាគ្រេបស៊ីដដើម្បីបង្កើតប្រសិទ្ធិភាព។ ខ្លឹមសារបង្រៀនលើប្រធានបទដូចជា របៀបបង្រៀនងាយៗ រហូតដល់ក្លាយគ្រូបង្រៀនឆ្នើម។