គិតជាភាសាអង់គ្លេស
និយាយជាភាសាអង់គ្លេស



សូមស្វាគមន៍មកកាន់គ្រេបស៊ីដ


អស់រយៈពេលជាង ៥០ ឆ្នាំមកហើយ ដែលពួកយើងនៅជាមួយគ្រេបស៊ីដហើយបានប្តេជ្ញាចិត្តចំពោះបេសកកម្មតែមួយគត់គឺភាពជោគជ័យរបស់មនុស្សជំនាន់ក្រោយ។ ពួកយើងមានវត្តមានដើម្បីផ្តល់ក្តីសង្ឃឹមដល់ឪពុកម្តាយសម្រាប់ជីវិតដ៏ល្អបំផុតដែលអាចធ្វើទៅបានសម្រាប់កូនៗរបស់ពួកគេ និងផ្តល់ឧបករណ៍ដែលគ្រូត្រូវការដើម្បីទទួលបានជោគជ័យ។



នៅជុំវិញពិភពលោក ស្ថានភាពគឺដូចគ្នា៖ ភាសាអង់គ្លេសគឺជាគុណសម្បត្តិដ៏ធំធេង និងជាកត្តាជំរុញឱ្យទទួលបានជោគជ័យ។


ភាសាអង់គ្លេសផ្តល់កូនសោទៅកាន់អនាគតដល់កុមារ។

  • វាជួយដល់កុមារ អោយស្គាល់ពិភពលោកកាន់តែធំ។


  • វាបើកទ្វារសម្រាប់ការសិក្សាបន្តរបស់ពួកគេ។


  • វាក៏សាងទំនុកចិត្តរបស់ពួកគេនៅក្នុងថ្នាក់រៀន។


  • វាបង្កើតឱកាសសម្រាប់ភាពជោគជ័យពេញមួយជីវិត។
  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button

វិធីសាស្រ្ត

គ្រេបស៊ីដ




គ្រេបស៊ីដផ្តោតសំខាន់លើការប្រើប្រាស់គំនិតជាក់ស្តែង ពាក្យគន្លឹះ មុខងារភាសា និងការយល់អត្ថន័យ ជាជាងការទន្ទេញចាំច្បាប់ និងទំរង់វេយ្យាករណ៍។


សិស្សរៀនស្តាប់ និងចេះនិយាយភាសាអង់គ្លេស ហើយដំណើរការ និងបញ្ចេញគំនិតរបស់ពួកគេ ដោយមិនចាំបាច់គិតជាភាសាកំណើតរបស់ពួកគេជាមុនសិន ហើយបន្ទាប់មកបកប្រែពីភាសានោះទេ។ តាមរយៈការធ្វើឱ្យការរៀនភាសាអង់គ្លេសមានអត្ថន័យ និងរីករាយគ្រេបស៊ីដធ្វើឱ្យការរៀនមានភាពអារម្មណ៍។ ដោយបង្រៀនភាសាអង់គ្លេសដល់កុមារ ដូចដែលពួកគេរៀនភាសាកំណើតរបស់ពួកគេ (ដោយបានស្តាប់លឺគ្រប់ពេលវេលា) គ្រេបស៊ីដបណ្តុះទឹកចិត្ត និងបង្កើតភាពស្ទាត់ជំនាញយ៉ាងឆាប់រហ័ស។


  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button

ក្របខ័ណ្ឌ

គ្រេបស៊ីដ



គ្រេបស៊ីដបំពាក់បំប៉នសិស្សជាមួយនឹងជំនាញដែលចាំបាច់សម្រាប់សមត្ថភាពទំនាក់ទំនងពេញលេញ — ការយល់ ការនិយាយ ការអាន និងការសរសេរ។


សិស្សចាប់ផ្តើមដោយស្តាប់ភាសាអង់គ្លេសមានសម្លេងយ៉ាងមិច ហើយរៀនពីអត្ថន័យនៃសម្លេងទាំងនោះ។ ពួកគេចាប់ផ្តើមធ្វើតាមសំឡេងរហូតដល់ពួកគេរៀនបង្កើតសំឡេងទាំងនោះឡើងវិញ។ កាលណាសិស្សស្តាប់លឺរបៀបប្រើប្រាស់ភាសាអង់គ្លេសកាន់តែច្រើន (ការទទួល) ហើយពួកគេរៀនប្រើប្រាស់ដោយខ្លួនគេផ្ទាល់កាន់តែច្រើន(ការបញ្ចេញមតិ) នោះវានឹងក្លាយជាភាពងាយស្រួល និងឆាប់រហ័សសម្រាប់ពួកគេចងចាំហើយនិយាយវាបានល្អ (ភាពស្ទាត់ជំនាញ) ដូចនេះពួកគេអាចនិយាយពីរឿងរ៉ាវដែលពួកគេបានដឹង (សមត្ថភាព)។


  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button
  • Slide title

    Write your caption here
    Button


លទ្ធផលនៃការសិក្សាគ្រេបស៊ីដ


៤. ការត្រៀមខ្លួនសម្រាប់ការសរសេរ

សិស្សគ្រេបស៊ីដអភិវឌ្ឍគ្រឹះនៃការសរសេរ។

លទ្ធផលសិស្ស

១. សមត្ថភាពស្តាប់ យល់ និងឆ្លើយតប

គ្រេបស៊ីដនិយាយទៅកាន់អ្នកស្តាប់ផ្សេងៗគ្នា ដោយប្រើវាក្យសព្ទដែលសមស្របតាមការអភិវឌ្ឍន៍ ជាមួយនឹងភាពស្ទាត់ជំនាញ និងភាពត្រឹមត្រូវកាន់តែខ្ពស់។

លទ្ធផលសិស្ស

២. សមត្ថភាពនិយាយបានច្បាស់លាស់

សិស្សគ្រេបស៊ីដនិយាយទៅកាន់អ្នកស្តាប់ផ្សេងៗគ្នា ដោយប្រើវាក្យសព្ទដែលសមស្របតាមការអភិវឌ្ឍន៍ ជាមួយនឹងភាពស្ទាត់ជំនាញ និងភាពត្រឹមត្រូវកាន់តែខ្ពស់។

លទ្ធផលសិស្ស

៣. សមត្ថភាពអាន និងយល់

សិស្សគ្រេបស៊ីដបង្ហាញការយល់ដឹងអំពីសូរសព្ទ និងការអភិវឌ្ឍវាក្យសព្ទ។ ពួកគេរៀនយល់ និងសួរសំណួរអំពីជម្រើសដែលបានអានលឺៗ។

លទ្ធផលសិស្ស

៤. ការត្រៀមខ្លួនសម្រាប់ការសរសេរ

សិស្សគ្រេបស៊ីដអភិវឌ្ឍគ្រឹះនៃការសរសេរ។

លទ្ធផលសិស្ស

១. សមត្ថភាពស្តាប់ យល់ និងឆ្លើយតប

គ្រេបស៊ីដនិយាយទៅកាន់អ្នកស្តាប់ផ្សេងៗគ្នា ដោយប្រើវាក្យសព្ទដែលសមស្របតាមការអភិវឌ្ឍន៍ ជាមួយនឹងភាពស្ទាត់ជំនាញ និងភាពត្រឹមត្រូវកាន់តែខ្ពស់។

លទ្ធផលសិស្ស
កម្មវិធីសិក្សាគ្រេបស៊ីដ

ឧបករណ៍បង្រៀនសំខាន់ៗ


នៅគ្រេបស៊ីដយើងដឹងថាឧបករណ៍បង្រៀនជាច្រើនប្រភេទគឺចាំបាច់ដើម្បីជួយកុមារនៅពេលរៀនភាសា។ ឧបករណ៍សម្រាប់កម្មវិធីសិក្សានីមួយៗសុទ្ធតែមានគោលបំណង ជាមួយគ្នានោះផងដែរ ពួកវាបង្កើតឱកាសរៀនភាសាដ៏សម្បូរបែបមួយ។

ស្វែងយល់ពីរបៀបដែលឧបករណ៍សម្រាប់កម្មវិធីសិក្សានីមួយៗរួមចំណែកដល់បទពិសោធន៍គ្រេបស៊ីដ។


ផ្ទាំងរូបភាពបង្រៀនពាក្យ

មានសារៈសំខាន់ណាស់ក្នុងការបង្រៀនពាក្យថ្មីៗ ព្រមទាំងជួយសម្រួលដល់សិស្សានុសិស្សឲ្យងាយស្រួលរៀនអត្ថន័យនៃនាម គុណនាម និងពាក្យផ្ទុយ។ ផ្ទាំងរូបភាពអាចវាយតម្លៃបានឆាប់រហ័សនូវការវិវឌ្ឍរបស់សិស្សលើការបញ្ចេញសំឡេងបានត្រឹមត្រូវ និងការលើកដាក់សំឡេងបែបធម្មជាតិ។

សូមចូលមើលឧទាហរណ៍

ឧបករណ៍សម្រាប់បង្រៀនការបញ្ចេញសម្លេង

ការរៀនបញ្ចេញសម្លេង និងការយល់ដឹងពីរបៀបផ្គុំគ្នាដើម្បីបង្កើតជាពាក្យ សម្រាប់ធ្វើជាគ្រិះសម្រាប់រៀនជំនាញអាននាពេលអនាគត។ ឧបករណ៍សម្រាប់បង្រៀនការបញ្ចេញសម្លេងអនុញ្ញាតឱ្យសិស្សផ្តោតលើសំឡេងភាសាអង់គ្លេសជាក់លាក់។ សិស្សនឹងសរសេរនៅលើអាកាស និងរៀនលំដាប់នៃការសរសេរ ឈ្មោះ និងសំឡេងនៃអក្សរនីមួយៗនៃអក្ខរក្រម។

សូមចូលមើលឧទាហរណ៍

ឧបករណ៍សម្រាប់រៀនមើល ស្តាប់ និងអនុវត្តសារឡើងវិញ (REP)

REP ពង្រីកការការរៀនមើលបន្ថែមភាសាអង់គ្លេសរបស់សិស្សលើសពីការរៀននៅក្នុងថ្នាក់ ត្រូវបានរចនាឡើងយ៉ាងជាមួយនឹងអត្ថបទអនឡាញយ៉ាងពិសេស ដែលផ្តល់នូវ 'ការកម្សាន្តបែបអប់រំ' ដ៏រីករាយ និងគួរឱ្យរំភើប បង្ហាញដោយអ្នកនិយាយភាសាអង់គ្លេសជាជនជាតិដើមដែលមានជំនាញវិជ្ជាជីវៈ។ ការអនុវត្តគឺសំខាន់ ព្រោះវាធានាបាននូវការធ្វើម្តងទៀត និងការរៀនមើលចំនុចស្នូលមុខងារភាសា ដែលសិស្សត្រូវការសម្រាប់ការបង្កើនភាពស្ទាត់ជំនាញ។

សូមចូលមើលឧទាហរណ៍

ឧបករណ៍សម្រាប់រៀនអាន (READERS)

Readers គឺជាសាច់រឿងខ្លីៗ ដែលអាចជួយឱ្យសិស្សរៀនប្រើប្រាស់ជំនាញបញ្ចេញសម្លេងរបស់ពួកគេ រួមទាំងរៀនការផ្គុំ និងការប្រកបពាក្យ ដើម្បីជួយការអានអោយមានភាពឯករាជ្យ និងមានការយល់ដឹង។ សំណួរដែលដឹកនាំដោយគ្រូ ជួយជំរុញអោយមានការពិភាក្សា និងការប្រើប្រាស់ឃ្លាភាសា នឹងរកឃើញនៅក្នុងរឿងនីមួយៗ។

សូមចូលមើលឧទាហរណ៍

ឧបករណ៍សម្រាប់រៀនសរសេរ (WRITERS)

Writers ត្រូវបានប្រើដើម្បីបង្រៀនសិស្សពីរបៀបសរសេរពាក្យងាយៗ ពាក្យដែលអាចប្រកបសម្លេងបាន ដោយការផ្គុំសម្លេងពីរ ឬច្រើន។ តាមរយៈការនិយាយពាក្យនៅពេលពួកគេសរសេរ សិស្សក៏រៀនស្គាល់ពាក្យទាំងនោះភ្លាមៗ ដែលជួយពួកគេឱ្យក្លាយជាអ្នកអាន និងអ្នកសរសេរកាន់តែស្ទាត់ជំនាញ។

សូមចូលមើលឧទាហរណ៍

ឧបករណ៍សម្រាប់រៀនធ្វើត្រាប់តាមសកម្មភាពគ្រេួ

Action Activities ការបង្រៀនសកម្មភាពជាក់លាក់មួយដោយមានចលនារាងកាយ ដែលស្របតាមគោលការណ៍ Total Physical Response (TPR)។ ដោយតម្រូវឱ្យមានការឆ្លើយតបបែបនេះ Action Activities ជួយសិស្សឱ្យចាប់ផ្តើមគិតជាភាសាអង់គ្លេស ហើយពួកគេអាចធ្វើចលនារាងកាយទៅនឹងភាសាអង់គ្លេស មុនពេលសមត្ថភាពនិយាយរបស់ពួកគេបានអភិវឌ្ឍ។

សូមចូលមើលឧទាហរណ៍

ចម្រៀង

ចម្រៀង គឺជាវិធីដ៏រីករាយ និងមានប្រសិទ្ធភាពក្នុងការបង្រៀនពាក្យ និងឃ្លា។ ចម្រៀងទាំងអស់ត្រូវបានរចនាឡើងដើម្បីណែនាំពាក្យ និងមុខងារភាសានៅក្នុងគោលបំណងសិក្សា។ នៅពេលផ្សំជាមួយរូបភាព និងកាយវិការ ការយល់ដឹងរបស់សិស្សអំពីគំនិតថ្មីៗនឹងកើនឡើងនៅពេលដែលពួកគេឮឃ្លាស្រដៀងគ្នាដែលត្រូវបានធ្វើម្តងទៀតនៅក្នុងបរិបទផ្សេងទៀត។

សូមចូលមើលឧទាហរណ៍

ការអានរួមគ្នា៖ កំណាព្យ និងសៀវភៅធំ

Shared Reading (ការអានរួមគ្នា) បង្រៀនរបៀបបញ្ចេញសូរសម្លេង ដូចជាការយល់ដឹងអំពីរបៀបបញ្ចេញសម្លេង នៃព្យញ្ជនះ និងជួយសិស្សអោយយល់ពីលក្ខណះនៃប្រយោគ១ចាប់ផ្តើមដោយ ការសរសេរអក្សរធំ ដកឃ្លា និងបញ្ចប់ដោយសញ្ញា (.)។ Poem (កំណាព្យ) ណែនាំអក្សរថ្មី ហើយបង្រៀនសិស្សឱ្យស្គាល់សំឡេងនៅដើម កណ្តាល និងចុងបញ្ចប់នៃពាក្យ។ Big Books (សៀវភៅធំ) បង្រៀនការបញ្ចេញសំឡេងត្រឹមត្រូវ ការបញ្ចេញសម្លេងបែបធម្មជាតិ ពាក្យដែលប្រើប្រាស់ប្រចាំថ្ងៃ និងមូលដ្ឋាននៃពាក្យ។

សូមចូលមើលឧទាហរណ៍

សូត្រ (CHANTS)

Chants មានឃ្លាសំខាន់ៗភាគច្រើនដែលចាំបាច់សម្រាប់ការទំនាក់ទំនងជាភាសាអង់គ្លេស ហើយផ្តល់បរិបទធម្មជាតិសម្រាប់ការរៀនមុខងារភាសាភាគច្រើន។ Chants ត្រូវបានរចនាឡើងដើម្បីរៀនតាមរបៀបដូចគ្នានឹងការសន្ទនាធម្មតា ដែលជួយសិស្សឱ្យចៀសផុតពីការនិយាយដោយសម្លេងរាបស្មើដែលមិនទាក់ទាញ។

សូមចូលមើលឧទាហរណ៍

ឧបករណ៍សម្រាប់រៀនរឿង និង វច្ចនានុក្រមរឿង

Stories ផ្តល់ឱកាសសម្រាប់រៀនសារឡើងវិញជារៀងរាល់ថ្ងៃ និងពង្រីកការរៀនពាក្យ និងមុខងារភាសារបស់សិស្ស ដោយមានទំរង់ប្រយោគផ្សេងៗគ្នា។ គ្រប់មេរៀនទាំងអស់ភ្ជាប់មកជាមួយ Story Dictionaries (វចនានុក្រមរឿង) ដែលរម្លឹកឡើងវិញនូវពាក្យ និងមុខងារភាសាពីមេរៀនមុន។ ការអានរឿងជួយសម្រួលដល់ការពិភាក្សា និងអនុញ្ញាតឱ្យមានសំណួរយល់ដឹងដែលសាងសង់ទំនុកចិត្ត និងសមត្ថភាពទំនាក់ទំនងរបស់សិស្ស។

សូមចូលមើលឧទាហរណ៍
គំរូថ្នាក់រៀនដែលអាចបត់បែនបាន

ជម្រើសនៃការអនុវត្ត


នៅគ្រេបស៊ីដយើងខិតខំបំពេញតម្រូវការអនុវត្តតែមួយគត់របស់សាលាគ្រេបស៊ីដនីមួយៗ។ ដំណោះស្រាយអនុវត្តដែលអាចបត់បែនបាន និងតាមតម្រូវការរបស់យើង ធ្វើឱ្យថ្នាក់គ្រេបស៊ីដដំណើរការពេញលេញយ៉ាងឆាប់រហ័ស ដើម្បីគាំទ្រគោលដៅរបស់សាលារៀន គ្រូបង្រៀន និងសិស្សរបស់យើង។


រៀននៅក្នុងថ្នាក់រៀន


បង្កើតបរិយាកាសស្វាគមន៍ និងរួសរាយ ដែលកុមារមានអារម្មណ៍សុវត្ថិភាពក្នុងការចូលរួម និងមានចិត្តចង់រៀនភាសាអង់គ្លេស។

  • កម្មវិធីសិក្សាដ៏ទូលំទូលាយ និងរួមបញ្ចូលទាំងអស់។


  • បរិយាកាសគ្មានភាពតានតឹង គ្មានការភ័យខ្លាចនឹងការបរាជ័យ។


  • ខ្លឹមសារជាអក្សរ និងឌីជីថល ដែលសប្បាយ និងទាក់ទាញសម្រាប់កុមារ។


រៀនតាមអនឡាញ


បន្តរផ្តល់ការរៀនសូត្រ តាមរយៈ GrapeSEED Connect ដែលជាវេទិកាថ្នាក់រៀនឌីជីថល។

  • ជម្រើសរៀនតាមអនឡាញ ជួយសម្រួលលើការរំខានដល់ថ្នាក់រៀនដោយផ្ទាល់ ដែលបណ្តាលមកពីឧបត្តវហេតុដែលនឹកស្មានមិនដល់ (ឧទាហរណ៍ គ្រោះធម្មជាតិ ការរាតត្បាតនៃជំងឺ បញ្ហាក្នុងតំបន់ៗ ។ល។)។


  • មេរៀនគ្រេបស៊ីដតាមអនឡាញ ប្រកាន់ខ្ជាប់នូវវិធីសាស្រ្ត និងស្តង់ដារគុណភាពខ្ពស់របស់គ្រេបស៊ីដ។


  • បច្ចេកវិទ្យាបង្ហាញតាមអនឡាញមានកម្រិតខ្ពស់ ធានាបាននូវភាពច្បាស់លាស់នៃខ្លឹមសារមេរៀន ដែលធ្វើឱ្យការយល់ដឹងរបស់សិស្សកាន់តែស៊ីជម្រៅ។


  • ថ្នាក់រៀនតាមអនឡាញ អនុញ្ញាតឱ្យសាលាបង្កើនចំនួនសិស្សចូលរៀន ដោយមិនចាំបាច់មានទីកន្លែងបន្ថែម។


ពាក់កណ្តាលនៅតាមអនឡាញ និងពាក់កណ្តាលនៅក្នុងថ្នាក់


បញ្ចូលគ្នានូវជម្រើសនៃ ការរៀនក្នុងថ្នាក់ និងតាមអនឡាញ គឺដើម្បីឱ្យសមស្របនឹងចំណង់ចំណូលចិត្ត និងតម្រូវការកាលវិភាគផ្សេងៗ។

  • ការផ្តល់ជូនបែបកូនកាត់មានការចំណាយទាបជាង ការរៀនពេញនៅក្នុងថ្នាក់រៀន។ 


  • ការរៀនបែបកូនកាត់អាចកែសម្រួលទំហំ និងបត់បែនបាន ដែលត្រូវបានបង្កើតឡើងដើម្បីឱ្យសមស្របនឹងតម្រូវការជ្រើសរើស និងចុះឈ្មោះសិស្សរបស់សាលាណាមួយ។


  • ថ្នាក់រៀនកូនកាត់គ្រេបស៊ីដផ្តល់ឧបករណ៍ និងសម្ភារៈទាំងអស់សម្រាប់ការរៀនដោយផ្ទាល់ និងពីចម្ងាយ។ 


  • ការអនុវត្តបែបកូនកាត់គឺសាមញ្ញ ហើយអាចធ្វើបានយ៉ាងឆាប់រហ័ស។


បច្ចេកវិទ្យាសម្រាប់ភាពជោគជ័យ


តើគ្រេបស៊ីដប្រើប្រាស់ឧបករណ៍ឌីជីថលយ៉ាងដូចម្តេច ដើម្បីធានាបាននូវបទពិសោធន៍ដ៏រីករាយ ងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់មនុស្សគ្រប់គ្នា? សូមមើលទំព័របច្ចេកវិទ្យារបស់យើង សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀតអំពីឧបករណ៍មួយចំនួនដែលយើងផ្តល់ជូន៖

  • GrapeSEED Portal៖ កម្មវិធីឌីជីថលដ៏ទូលំទូលាយសម្រាប់អ្នករៀន រដ្ឋបាល និងឪពុកម្តាយ។
  • GrapeSEED Nexus៖ កម្មវិធីតែមួយសម្រាប់គ្រូបង្រៀន សម្រាប់បញ្ចាំងសម្ភារៈមេរៀននៅលើទូរស័ព្ទដៃ ទូរទស្សន៍ ឬម៉ូនីទ័រផ្សេងទៀត។
  • GrapeSEED Connect៖ ឧបករណ៍សម្រាប់បង្រៀនអនឡាញដែលជួយសម្រួលសម្រាប់ការបង្រៀនពីចម្ងាយដ៏ល្អប្រសើរ។
  • Student App៖ កម្មវិធីសម្រាប់សិស្ស ដែលអនុញ្ញាតឱ្យពួកគេរីករាយនឹងគ្រេបស៊ីដនៅផ្ទះ។