ជំនួយឌីជីថល

បង្កើនការរៀនភាសាអង់គ្លេសជាមួយនឹងឧបករណ៍ឌីជីថល


បច្ចេកវិទ្យាសម្រាប់ភាពជោគជ័យ


បច្ចេកវិទ្យាគ្រេបស៊ីដមានឧបករណ៍ឌីជីថលដែលងាយស្រួលចូលប្រើ ដែលធ្វើឱ្យកម្មវិធីសិក្សាកាន់តែមានភាពរស់រវើក ដើម្បីជួយគ្រូបង្រៀន និងសិស្សានុសិស្សទទួលបានអត្ថប្រយោជន៍ពេញលេញពីបទពិសោធន៍គ្រេបស៊ីដរបស់ពួកគេ ទាំងនៅក្នុង និងក្រៅថ្នាក់រៀន។


GrapeSEED Portal


GrapeSEED Portal អាចចូលប្រើបានតាមរយៈការចូលគណនី ពេលបើកចូលទៅកាន់ចូលគណនី អ្នកនឹងបានឃើញអត្ថបទឌីជីថលដែលមានប្រយោជន៏ជាច្រើន។ មានផ្នែកពិសេសជាច្រើននៃគេហទំព័រនេះ ដែលអាចជួយគ្រូប្រើប្រាស់គ្រេបស៊ីដបានយ៉ាងល្អ ជួយឪពុកម្តាយតាមដានដំណើរការសិក្សារបស់កូនពួកគេ និងជាឧបករណ៍ជំនួយដល់សិស្សក្នុងការបង្កើនការរៀនសូត្ររបស់ពួកគេអោយកាន់តែប្រសើរ។


GrapeSEED Connect


GrapeSEED Connect គឺដូចជាថ្នាក់រៀនអនឡាញមួយ ដែលគ្រូ និងសិស្សអាចជួបគ្នា និងរៀនជាមួយគ្នាបន្តផ្ទាល់បាន។ វាមានអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការដែលធ្វើអោយពួកគេសប្បាយរីករាយ និងចូលរួមក្នុងមេរៀនគ្រេបស៊ីដពីគ្រប់ទីកន្លែង។


សូមរៀនបន្ថែម


GrapeSEED Nexus


GrapeSEED Nexus នាំមកនូវអត្ថប្រយោជន៍នៃបច្ចេកវិទ្យាបង្ហាញជាក្រុម ដល់ថ្នាក់រៀនគ្រេបស៊ីដ។ ឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់គ្រូបង្រៀននេះ បញ្ចាំងមាតិកាមេរៀនទៅលើក្ដារឆ្លាតវៃ ទូរទស្សន៍ ឬម៉ូនីទ័រផ្សេងទៀត ដើម្បីឱ្យមើលឃើញកាន់តែច្បាស់ សិស្សយល់កាន់តែប្រសើរ និងមានកិច្ចសហការក្នុងថ្នាក់ទាំងមូល។

កម្មវិធីគ្រេបស៊ីដ

Student App


កម្មវិធីគ្រេបស៊ីដ Student App ផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការអនុវត្តរៀនភាសាអង់គ្លេសគ្រប់ពេលវេលា គ្រប់ទីកន្លែង! កម្មវិធីនេះមានបណ្ណាល័យនៃកម្រងវីឌីអូ (playlists) ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេស ដែលរួមមានបទចម្រៀង រឿងនិទាន និងអត្ថបទគ្រេបស៊ីដផ្សេងៗទៀត ដែលជួយបំពេញបន្ថែម និងពង្រឹងមេរៀននីមួយៗនៅខាងក្រៅថ្នាក់រៀន។ កម្មវិធីនេះក៏ត្រូវបានប្រើដើម្បីតាមដានការរីកចម្រើនរបស់សិស្ស និងដើម្បីផ្ដល់រង្វាន់ដល់សិស្សជាមួយនឹងមេដាយ និងល្បែងផ្គុំរូប ដែលជំរុញទឹកចិត្តពួកគេឲ្យបន្តការរៀនសូត្រ។